Breaking៖ អាមេរិក បន្តដាក់ពង្រាយកម្លាំងយោធានៅជិតព្រំដែនវេណេស៊ុយអេឡា!

អស់រយៈពេលពីរខែ មកហើយ ដែលសហរដ្ឋអាមេរិក បន្តដាក់ពង្រាយកម្លាំងយោធាដ៏ធំទូលាយបំផុតក្នុងសមុទ្រការ៉ាប៊ីន ចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

ចលនានេះ រួមមាននាវាចម្បាំង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 កងម៉ារីន ដ្រូន និងយន្តហោះចារកម្ម។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៥។

ការផ្លាស់ទីកងទ័ពនេះមកក្បែរ ប្រទេសវេណេស៊ុយអេឡា កំពុងបង្កឱ្យមានសំណួរច្រើនអំពីគោលបំណងពិតប្រាកដរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
ទោះបីសហរដ្ឋអាមេរិក អះអាងថា វាជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងការជួញដូរគ្រឿងញៀនក៏ដោយ។
ប៉ុន្តែអ្នកវិភាគជាច្រើនជឿថា វាជា យុទ្ធនាការផ្លាស់ប្តូររបប ដែលមានគោលបំណង បណ្តេញប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ចេញពីអំណាច៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version