Breaking៖ លោកត្រាំ បញ្ជូននាវាផ្ទុកយន្តហោះអាមេរិកទៅកាន់អាមេរិកឡាទីន!

សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ USS Gerald R. Ford និងកងនាវាផ្សេងទៀតចូលទៅក្នុងតំបន់អាមេរិកឡាទីន ដើម្បីទប់ស្កាត់អំពើជួញដូរគ្រឿងញៀន។ ទោះជាយ៉ាងណា ការដាក់ពង្រាយយោធាដ៏ធំនេះ ក៏បានបង្កឲ្យមានការភ័យខ្លាចថា វាអាចជាជំហានដំបូងនៃ ការបង្កើតសង្គ្រាមថ្មីជាមួយប្រទេសវេណេស៊ុយអេឡាផងដែរ។
ប្រភពពីសារព័ត៌មានAFP នៅថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

មន្ទីរបញ្ចកោណបានប្រកាសថា ការផ្ញើកងនាវាចម្បាំង និងយន្តហោះចម្បាំង F-35 ចំនួន ១០ គ្រឿងនេះ មានគោលបំណងបំផ្លាញ និងរំខានដល់អង្គការជួញដូរគ្រឿងញៀនឆ្លងដែន (TCOs)។ ប៉ុន្តែម្ដងទៀត ការចល័តយោធារបស់អាមេរិកនៅជិតឆ្នេរវេណេស៊ុយអេឡា បានបណ្តាលឲ្យមានការព្រួយបារម្ភថា វាអាចជាជំហានមួយក្នុង យុទ្ធនាការផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro

លោក Maduro បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុង បង្កើតសង្គ្រាម ដោយនិយាយថាពួកគេបានសន្យាថានឹងមិនចូលរួមសង្គ្រាមទៀតទេ ប៉ុន្តែពួកគេកំពុងបង្កើតសង្គ្រាមដែលយើងនឹងទប់ស្កាត់វា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version