អនុវត្តតាមសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលជំនួបរវាង លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
កងទ័ពជើងទឹកភូមិន្ទថៃ បានសម្តែងការកោតសរសើរ ចំពោះការប្រើប្រាស់យន្តការការទូត ដែលបានឆ្លុះបញ្ចាំង ការប្តេជ្ញាចិត្ត របស់ប្រជាជាតិទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់សន្តិភាពស្ថិរភាព ផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ។
ប្រភពពីthe nation ។
ក្នុងនោះកងទ័ពជើងទឹកថៃ និយាយថារដ្ឋាភិបាលថៃ បានផ្តល់អាទិភាពដល់មធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះតាំងពីដំបូង។
ទោះជាយ៉ាងណា កងទ័ពជើងទឹករាជវង្សថៃ ទទួលស្គាល់ថា ឫសគល់នៃជម្លោះប្រទេសទាំងពីរ នៅតែមិនទាន់ដោះស្រាយ។
ទាំងនេះរួមបញ្ចូលទាំងបញ្ហាបំផ្លាញព្រំដែនដែលមិនទាន់ដោះស្រាយ វត្តមានបន្តនៃមីន នៅតាមតំបន់ព្រំដែនដែលបង្កហានិភ័យដល់អាយុជីវិតនិងទ្រព្យសម្បត្តិទាំងបុគ្គលិកយោធា និងស៊ីវិល ការរំលោភបំពានអធិបតេយ្យភាព និងការផ្សព្វផ្សាយព័ត៌មានដែលវៀចវិនាសក្នុងគោលបំណងបង្កើតមនោសញ្ចេតនាអវិជ្ជមានទៅកាន់ប្រទេសថៃ៕