ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីថ្ងៃច័ន្ទ បានអំពាវនាវដល់ ប្រធានាធិបតីអាមេរិក Joe Biden ឱ្យ”ធ្វើបន្ថែមទៀត” ដើម្បីបញ្ចប់ “អំពើឃោរឃៅ” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវឡោមព័ទ្ធ ខណៈដែលមេដឹកនាំ បានជួបប្រជុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិក។
លោក Widodo បាននិយាយក្នុងអំឡុងសុន្ទរកថាខ្លីៗនៅក្នុងការិយាល័យ Oval មុនពេលកិច្ចពិភាក្សាបិទទ្វារជាមួយលោក Biden ថា “ខ្ញុំសូមអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យធ្វើបន្ថែមទៀត។
ដើម្បីបញ្ឈប់អំពើឃោរឃៅនៅក្នុងតំបន់ Gaza និងមានបទឈប់បាញ់មួយ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ” ។
លោកបន្តថា “យើងទន្ទឹងរង់ចាំការសន្ទនារបស់យើងនៅថ្ងៃនេះ និងកិច្ចសហប្រតិបត្តិការបន្តរបស់យើងជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។
លោក Biden បាននិងកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង បន្ទាប់ពីបានសម្តែងនូវការគាំទ្រឥតងាករេសម្រាប់យុទ្ធនាការរបស់អ៊ីស្រាអែល ។
ដែលខ្លួនកំពុងធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់ ដែលក្នុងនោះមនុស្សជាង 1,200 នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សាវិញក្នុងនាមជាចំណាប់ខ្មាំង។
ជាមួយគ្នានោះ សមាជិកបក្សប្រជាធិបតេយ្យរបស់លោក Biden បាននិងកំពុងចូលរួមការអំពាវនាវកាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ដើម្បីអនុវត្តបទឈប់បាញ់ ។
ដើម្បីបញ្ឈប់អំពើហិង្សាដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែរហូតមកដល់ពេលនេះ លោកប្រធានាធិបតីបានច្រានចោលរាល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។
សង្រ្គាមបានធ្វើឱ្យស្ថានភាពមនុស្សធម៌មិនល្អរួចទៅហើយនៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងតម្រូវការជាមូលដ្ឋានដូចជាអាហារ ទឹក និងប្រេងឥន្ធនៈកាន់តែថយចុះ ។
ចំពេលមានការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដែលបានរឹតបន្តឹងយ៉ាងខ្លាំងលើការផ្តល់ជំនួយអន្តរជាតិដែលត្រូវការយ៉ាងធ្ងន់ធ្ងរទៅកាន់តំបន់ឆ្នេរ៕