(ក្រុងដាវ៉ូស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នាព្រឹកថ្ងៃអង្គារទី១៦ មករា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្ដែងការគួរសម និងពិភ្សាការងារ..!។
ក្រុមហ៊ុន HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ។
ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្ម ពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណប ដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយ នៃរលកសញ្ញាប្រេកង់វិទ្យុដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕