(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាន សម្រេចបង្កើតក្រុងថ្មី១ទៀតក្នុងខេត្តសៀមរាប គឺក្រុង“រុនតាឯកតេជោសែន”ដោយកាត់យកឃុំរុនតាឯក ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ចេញពីស្រុកប្រាសាទបាគង.!។
ទីតាំងរដ្ឋបាលក្រុង “រុនតាឯកតេជោសែន” ស្ថិតនៅក្នុងសង្កាត់រុនតាឯក ខេត្តសៀមរាប ។
-ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង រុនតាឯកតេជោសែន ត្រូវបានអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង រុនតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា១៨ ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
ការបង្កើតក្រុង “រុនតាឯកតេជោសែន”ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤៕