(ប៉ារីស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ល្ងាចថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបានបដិសណ្ឋារកិច្ចជាផ្លូវការ ដោយ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង ព្រមទាំងគណ:ប្រតិភូអម នៅអាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤៕