(ភ្នំពេញ)៖ លោកបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍បញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ នៅតែឈររឹងមាំ នឹងដំណើរការជាប្រក្រតីជារៀងរហូត។
លោកបណ្ឌិត ញឹក ប៊ុនឆៃ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបំប៉នថ្នាក់ដឹកនាំសម្រាប់អនាគត ជំនាន់ទី១ របស់គណបក្សខ្មែររួបរួមជាតិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅភូមិចំបក់មាស សង្កាត់បាខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបណ្ឌិត ញឹក ប៊ុនឆៃ បញ្ជាក់យ៉ាងដូច្នេះថា គណបក្សខ្មែររួបរួមជាតិ នៅតែមានសក្តានុពលរឹងមាំ នឹងទទួលបានជោគជ័យនៅពេលខាងមុខ៕