សម្តេចតេជោហ៊ុនសែន ថ្លែងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដួលក្នុងបន្ទប់និងកំពុងព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ!

(ភ្នំពេញ)÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០២ .០២.២០២៤.បានលើកឡើងថា(២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី
ភរិយាខ្ញុំមានជម្ងឺ។
នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ
ក៏គ្មានការលាក់បាំងនិងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។
កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់
សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែល
ចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។
បន្ទាប់ពីការពិនិត្យព្យាបាលដោយយក
ចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ
ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ
ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការ
ថតក្បាលជាលើកទី៣ដើម្បីមើល
សរសៃដែលរងនូវការប៉ះទង្គិចនោះ។
ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុង
បញ្ជូនទៅព្យាបាលនៅបរទេសគឺជា
រឿងមិនពិត។
ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។
សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
បងប្អូនជនរួមជាតិដែលចូលរួមកង្វល់
ពីសុខភាពភរិយាខ្ញុំ។
ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុល
ព័ត៌មាននិងសូមយកចិត្តទុកដាក់
ការពារសុខភាពខ្លួនឯងល្អជាងមកគិត
ពីក្រុមគ្រួសាររបស់ខ្ញុំ)៕

Leave a Reply

Your email address will not be published. Required fields are marked *