(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងក្រុមគ្រួសារសាច់ញាតិ ។
បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ។
ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី។
អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង កើតនៅថ្ងៃសុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕