(ស្វាយរៀង)៖គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយដែលបង្កដោយរថយន្ដ ម៉ាក Lexus 570 បានបុកម៉ូតូ១គ្រឿង ពេញទំហឹង ។
បណ្ដាលឲ្យបុរសម្នាក់ និងកូនតូច២នាក់ស្លាប់ភ្លាមៗនៅកន្លែង ពេលកំពុងជិៈទៅយកប្រពន្ធ ចេញពីធ្វើការរោងចក្រ កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
រថយន្ដបង្កម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AQ-5833 បើកបរដោយជនជាតិចិន ។
រីឯម៉ូតូជនរងគ្រោះម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1L-8457។
ប្រភពបានឲ្យដឹងថា ក្រោយបុកម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ក្នុងថ្លុកឈាម ។
អ្នកបើកបរជាជនជាតិចិន បានរត់គេចខ្លួនបាត់ ប៉ុន្ដែក្រោយមកសមត្ថកិច្ចដេញតាមចាប់ខ្លួន បានមកវិញ។
ប្រភពព័ត៌មានផ្សេងទៀតបានអះអាងថា ដើមចមដែលបណ្ដាលឲ្យរថយន្ដបុកម៉ូតូ ។
គឺដោយសារកត្ដាប្រើប្រាស់ល្បឿនលឿន ហើយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
បច្ចុប្បន្ន រថយន្ដ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕