សមត្ថកិច្ចស្រុកព្រះស្ដេច ផ្សព្វផ្សាយ​អំពី​ចរាចរណ៍ ដល់សិស្សានុសិស្ស តាមវិទ្យាល័យ!

(ព្រៃវែង)៖ នៅព្រឹកទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
បានរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព(ច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព និងគ្រឿងញៀន) ក្រោមវត្តមានលោកវរសេនីយ៍ទោ ផល សារ៉ុម អធិការ រងស្រុកព្រះស្តេច។
សមាសភាពចូលរួម÷
១.លោក យ៉ង់ អុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា
២.លោកនាយក នាយិការង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងឱកាសនោះលោកវរសេនីយ៍ទោ ផល សារ៉ុម បានថ្លែងថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារអោយមានការដោះស្រាយបន្ទាន់។
ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ ជារៀងរាល់ឆ្នាំ។
គ្រោះថ្នាក់ចរចរណ៍ បានក្លាយជាបញ្ហាចម្បងទី១ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥ – ២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version