(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Xu Xiaoxia អនុប្រធាន ផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
វិទ្យុមិត្តភាពកម្ពុជាចិន បានផ្សាយជូនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង១២ អធ្រាត្រ មានរយៈពេលផ្សាយ ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលកអាកាស (FM96.5MHz) នៅរាជធានីភ្នំពេញ និង (FM105MHz) នៅខេត្តសៀមរាប។ វិទ្យុមិត្តភាពកម្ពុជាចិន ក៏មានរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr៕