(ភ្នំពេញ)៖ សមត្ថកិច្ចរកមុខឃើញហើយ អ្នកនិពន្ឋរឿងធ្វើឲ្យល្បី និង ក៏ជា តួស្រី ម៉ូលីកា ជាជនស៊ីវិល។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា”សមត្ថកិច្ចរកមុខឃើញហើយ អ្នកមនិពន្ឋរឿងធ្វើឲ្យល្បី និង ក៏ជា តួស្រីម៉ូលីកា ហើយ ក៏ជាជនស៊ីវិលដែរ!”!
លើfacekbook ផ្លូវការលោកស្នងការ បានបង្ហោះថា ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា😘 រូបខាងក្រោមនេះហើយជាអ្នកនិពន្ឋរឿងធ្វើឲល្បី និង ក៌ជា តួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិលដែរ!
លោកបន្តថា : ដូច្នេះខ្ញុំសូម ជំរាបជូន អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តយសសេចក្ដីថ្លៃថ្នូររបស់បុគ្គលនិងស្ថាប័នដែលស្អាតស្អំ(ករណីខាងលើជា បទពិសោធន៌ារាប់)សាច់រឿងខាងលើ អាចនៅមានបន្តទៀត។
ខ្ញុំបាទសូមអរគុណ គ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញយើងខ្ញុំ!
សូម ចូលរួមគាំទ្របន្តជាមួយយើងខ្ញុំទៅមុខទៀតណាបាទ🙏។
គួរម្លឹកថាៈ កាលពីកន្លងទៅថ្មីៗនេះ មានករណីនារីស្រស់ស្អាតម្នាក់ឈ្មោះ ម៉ូ លីកា បានបង្ហោះសម្ដែងការមិនពេញចិត្ត។
ចំពោះ ប៉ូលីសចរាចរណ៍ ដែលផាកពិន័យ យកលុយពីនាងហើយ ថែមទាំងយកលេខនាង ឆាតញ៉ែទៀង..!។
ក្នុងនោះ នាងក៏សូមសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការណែនាំ នគរបាលចរាចរណ៍ ដើម្បីអនុគ្រោះដល់អ្នកជំងឺក្នុងឡាន។
-ជាការឆ្លើយតបលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យនាងសហការ មកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញ ដើម្បីឱ្យលោកមានមូលដ្ឋាន ចាត់វិធានការ។
ជាមួយគ្នានោះលោក ជួន ណារិន្ទ ថ្លែងថា ប្រសិនបើនាងមិនមកជួបរូបលោក ឬមិនដាក់ពាក្យបណ្ដឹង ក៏លោកធ្វើការរឿងនេះ ដើម្បីជូនព័ត៌មាន ដល់មហាជនផងដែរ។
លុះថ្ងៃទី០៧.០២.២០២៤ សមត្ថកិច្ច បានហៅប៉ូលីសចរាចរណ៍ មកសួរនាំដើម្បីស្រាវជ្រាវ រីឯនាង ម៉ូ នីកា បែរជាអវត្តមាន។
ស្រាប់តែពេលនេះ លេចមុខអ្នកប្រឌិតរឿង បង្កើតបញ្ហា ជាអ្នកផ្សេងទៅវិញ៕