(ព្រះសីហនុ)៖ ផ្ទុះប្រតិកម្មខ្លាំងក្លាពីសំណាក់បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស..!។
ក្រោយលោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនអ្នកកាសែតចំនួន៣នាក់ ទុករយៈពេលជិត៨ម៉ោង.និងតម្រូវឱ្យធ្វើកិច្ចសន្យា.ថតរូបវាស់កំពស់..!។
ទាំងដែលអ្នកកាសែត ពុំបានប្រព្រឹត្តកំហុសឆ្គង និងគ្មានបទល្មើសអ្វីទាល់តែសោះ!។
-ជាក់ស្ដែងៈ ពួកគាត់គ្រាន់តែ ចុះយកព័ត៌មាន តាមការស្នើសុំរបស់ពលរដ្ឋប៉ុណ្ណោះ។
ពោលគឺ ពុំទាន់បានចុះផ្សាយ និងកំពុងសុំការបំភ្លឺ ពីអាជ្ញាធរមូលដ្ឋាន!
បែរជាត្រូវសមត្ថកិច្ច ឃាត់ខ្លួន វាស់កំពស់ជិត១ថ្ងៃ ទម្រាំដោះលែងវិញ……!។
ការឃាត់ខ្លួនអ្នកកាសែតទាំងគ្មានកំហុស និងគ្មានដើមបណ្ដឹងនេះដែរ
បានធ្វើឡើង នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កាលពីថ្ងៃទី១៧.០២.២០២៤។
ជនរងគ្រោះ ដែលរងការឃាត់ខ្លួន!
ទី១៖ ឈ្មោះ ហ៊ុយ ឧត្ដម ភេទប្រុស.អ្នកសារព័ត៌មាន«សាន្ត ព្រហ្ម»។
២ ឈ្មោះ គង់ កាន ភេទប្រុស.អ្នកសារព័ត៌មាន«សាន្ត ព្រហ្ម»។
និងទី៣៖ ឈ្មោះ ពាត់ ពន្ធរិន ភេទប្រុស.អ្នកសារព័ត៌មាន«សាន្ត ព្រហ្ម»។
ជុំវិញករណីនេះ លោក ហ៊ុយ ឧត្ដម បានថ្លែងប្រាប់«ដើមរាំង»ថា រូបលោករួមនិងអ្នកកាសែត២នាក់ទៀត ពិតជារងការគំរាមកំហែង ចាប់ឃាត់ខ្លួន យកទៅវាស់កំពស់ ទាំងគ្មានបទល្មើសប្រាកដមែន..!។
លោក ហ៊ុយ ឧត្ដម បន្តថា ដើមចមដំបូង នៅថ្ងៃទី១៧.០២.២០២៤ រូបលោករួមនឹងលោក គង់ កាន.លោក ពាត់ ពន្ធរិន.បានចុះយកព័ត៌មាន។
ពាក់ព័ន្ធទំនាស់ដីធ្លី នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមការស្នើសុំរបស់ពលរដ្ឋ..!។
ក្នុងនោះ ពួកខ្លួនក៏បានធ្វើបទសម្ភាសន៍ជាមួយពលរដ្ឋ ដើម្បីទុកជាប្រភព.ឯកសារ ។
ដោយពុំទាន់ធ្វើការចុះផ្សាយ អ្វីឡើយ និងកំពុងព្យាយាមសុំការបំភ្លឺបកស្រាយពីអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីឱ្យស្របតាមច្បាប់ស្ដីពី របបសារព័ត៌មាន..!។
ទន្ទឹមនិងនោះ ក៏ស្រាប់តែលេចមុខសមត្ថកិច្ច១ក្រុម មកហៅពួកគាត់ឱ្យទៅកន្លែងអធិការដ្ឋាន!។
ប្រភពដដែលបន្ថែមថា នៅពេលពួកខ្លួន មកដល់អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ..!។
បែរជា នគរបាលនៅទីនោះ ឃាត់ខ្លួនពួកគាត់មិនឱ្យចេញក្រៅតាំងពីថ្ងៃ រហូតដល់ម៉ោង០៨យប់ ទើបព្រមដោះលែងវិញ.!។
លោក ហ៊ុយ ឧត្ដម បញ្ជាក់ថា ក្នុងពេលឃាត់ខ្លួននោះ គឺប៉ូលីស បានធ្វើការសាកសួរមកលើពួកខ្លួន និងធ្វើកំណត់ហេតុ.!
ហាក់បីដូចជាពួកគាត់ បានប្រព្រឹត្តបទឧក្រិដ្ឋ ឬកាប់សម្លាប់ មនុស្សអញ្ចឹង….!។
-បើតាមលោក ហ៊ុយ ឧត្ដម ក្នុងពេលសាកសួរនោះ មន្ត្រីប៉ូលីសម្នាក់ បាននិយាយគំរាមថា អ្នកកាសែតនៅភ្នំពេញ គ្មានសិទ្ធចុះយកព័ត៌មាន តាមខេត្តឡើយ ករណីនេះគឺរំលោភដែនសមត្ថកិច្ច….!។
មន្ត្រីប៉ូលីសរូបនោះបន្តទៀតថា ពួកអ្នកឯងមានបទល្មើល ញុះញង់ រំលោភដែនសមត្ថកិច្ច និងថត សម្ភាសន៍ពលរដ្ឋ.!។
បន្ទាប់មកសមត្ថកិច្ចក៏បានកំណត់ឱ្យពួកគាត់ លុបរាល់រូបភាព.ឯកសារ.ដែលសម្ភាសន៍ ជាមួយពលរដ្ឋ!។
លើសជាងនេះទៀត សមត្ថកិច្ចក៏បានឱ្យពួកគាត់ធ្វើកិច្ចសន្យា មិនឱ្យចុះផ្សាយពាក់ព័ន្ធទំនាស់ដីធ្លី នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដោយថែមទាំង ថតពួកគាត់ វាស់កំពស់ទៀតផង។
-ឆ្លើយតបនិងការអះអាងខាងលើ នៅថ្ងៃទី១៩.០២.២០២៤ មន្ត្រីប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានថ្លែងទទួលស្គាល់ថា ពិតជាមានករណីឃាត់ខ្លួនអ្នកកាសែត ប្រាកដមែន គឺខាងនគរបាលព្រហ្មទណ្ឌ.!។
រីឯលោក រស់ កី អធិការស្រុកស្ទឹងហាវ បានថ្លែងបដិសេធប្រាប់«ដើមរាំង»ថា លោកពុំបានឃាត់ខ្លួនអ្នកកាសែតនោះទេ ហើយក៏ពុំបាន ថតវាស់កំពស់អ្នកកាសែតអ្វីដែរ..!។
-ចំពោះសំនួរថា តើអ្នកកាសែតទាំង៣នាក់នោះ បានប្រព្រឹត្តអ្វីខុសនិងមានបទល្មើសឬអត់..?។
-ត្រង់ចំណុចនេះលោក រស់ កី បញ្ជាក់ថា អ្នកកាសែតខាងលើ ពុំបានប្រព្រឹត្តកំហុសឆ្គងអ្វីឡើយ ហើយក៏គ្មានបទល្មើសអ្វីដែរ….!។
-ចំណែកលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯនេះវិញ បានថ្លែងប្រាប់«ដើមរាំង»ថា ករណីខាងលើ ចាំលោកស្រាវជ្រាវ និងសួរនាំគេសិន…!។
-ទាក់ទិនបញ្ហានេះ មជ្ឈដ្ឋានអ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស កំពុងមានប្រតិកម្មជាខ្លាំង..!។
រហូតដាក់ការសង្ស័យថា លោក រស់ កី អធិការស្រុកស្ទឹងហាវ យកអំណាចតួនាទី ដែលថ្នាក់ដឹកនាំផ្ដល់ឱ្យ មកឃាត់ខ្លួនអ្នកកាសែត តាមទំនើងចិត្ត ដោយគ្មានបទល្មើស និងគ្មានដើមបណ្ដឹង។
ធ្វើឱ្យអ្នកកាសែតផ្សេងៗទៀត មានការខ្លបខ្លាចនិងភ័យរន្ធត់ លែងហ៊ានចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ……!។
-ស្របពេលដែលជនរងគ្រោះទាំង៣នាក់ អះអាងប្រាប់«ដើមរាំង»ថា ពួកខ្លួន នឹងប្ដឹងទៅ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យចាត់វិធានការ លើមន្ត្រីនគរបាលស្រុកស្ទឹងហាវ ដែលឃាត់ខ្លួន ពួកគាត់ជិត១ថ្ងៃ ទាំងគ្មានបទល្មើស៕