ប៉ូលិសបាននិយាយ កាលពីថ្ងៃចន្ទថា ការប្រយុទ្ធកុលសម្ព័ន្ធ នៅក្នុងប្រទេសប៉ាពួញូហ្គីណេ បណ្ដាលឱ្យស្លាប់៥៧នាក់។
ការស្លាប់នេះបានកើតឡើង បន្ទាប់ពីកុលសម្ព័ន្ធមួយ ត្រូវបានវាយឆ្មក់ដោយសមាជិកកាន់អាវុធ នៃក្រុមមួយផ្សេងទៀត នៅក្នុងខេត្ត Enga ភាគខាងជើង នៅលើតំបន់ខ្ពង់រាបរបស់ប្រទេសកោះនេះ។
យោងតាមកាសែត Post Courier ប្រចាំថ្ងៃ ប៉ូលីសនៅក្នុងស្រុក Wapenamanda នៃខេត្តបានបញ្ជាក់ពីការស្លាប់របស់មនុស្សចំនួន 57 នាក់ចាប់តាំងពីថ្ងៃអាទិត្យ។
ទោះជាយ៉ាងណាក៏ដោយ ABC News នៃប្រទេសអូស្ត្រាលីបានរាយការណ៍ថា Royal Papua New Guinea Constabulary បានកែប្រែចំនួនអ្នកស្លាប់មកត្រឹម 26 នាក់។
ខេត្តនេះស្ថិតក្រោម ការបិទប្រទេសអស់រយៈពេលជាច្រើនខែ កាលពីឆ្នាំមុនដោយសារការប្រយុទ្ធគ្នា រវាងកុលសម្ព័ន្ធ ដែលបានសម្លាប់មនុស្សប្រហែល ៦០នាក់៕