ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាទទួលរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី
ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។

៣-តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី
នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-១,៥០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version