(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២១.០២.២០២៤។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ម្នាក់ជាសះស្បើយ០២នាក់និងគ្មានអ្នកស្លាប់។
សូមជម្រាបថាៈ គិតត្រឹមព្រឹកថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០២៤ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០៩៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៣៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕