(ព្រះវិហារ)៖ កម្លាំងនគរបាលស្រុកឆែប បានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី៣នាក់ និងខ្មែរម្នាក់ ករណីលួចឆ្លងដែនខុសច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងមូលដ្ឋានស្រុកឆែប កាលពីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានបានរាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកឆែបជ្រាបថា កម្លាំងអធិការដ្ឋាននគរបាល ស្រុកឆែបបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ និងខ្មែរម្នាក់ដែល បានលួចឆ្លងដែនខុសច្បាប់។
លោកអធិការនគរបាលស្រុកឆែបបានបន្តថា ពេលសមត្ងកិច្ចឃាត់ខ្លួនមានទាំង រថយន្តមួយគ្រឿងផងជាមធ្យោបាយដឹកជញ្ជូន ចំណែកម្ចាស់រថយន្តឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរជាអ្នកបើកបរ។
រីឯជនបរទេស៣នាក់ឈ្មោះ shi jia yu ភេទស្រីអាយុ ២០ឆ្នាំ-ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ និងឈ្មោះ Li jie shuai អាយុ២៥ឆ្នាំពួកគេ៣នាក់ជាជនជាតិចិន។
ក្នុងនោះសមត្ថកិច្ចបានដកហូតបណ្តោះអាសន្ន មានសម្ភារ-លុយ៣០ដុល្លារ-លុយខ្មែរ ចំនួន១៨.០០០រៀល-ទូរសព្ទចំនួន៤គ្រឿង។
-រថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង។ក្រោយពីឃាត់ខ្លួន និងសាកសួររួច កម្លាំងជំនាញបានប្រគល់ជូន ផ្នែកការិយាល័យអន្ទោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី៕