(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបញ្ជូនបុរសជនជាតិចិនម្នាក់ ទៅតុលាការ ក្រោយបើករថយន្តលឿនដូចហោះ បុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសម្នាក់ស្លាប់!។
ហេការណ៍នេះ បានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ហ្វូ សុងហ័រ FU ZHONGHUA ភេទប្រុស ជនជាតិចិន បើករថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ផ្លាកលេខកម្ពុជា F.R.999 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសបើកម៉ូតូម្នាក់ស្លាប់។
ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127។
ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត បានបន្ថែមល្បឿនព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ។តែត្រូវអ្នកដំណើរនាំគ្នាជួយស្ទាក់ឃាត់រថយន្តនិងមនុស្ស ហើយប្រគល់ឱ្យសម្ថកិច្ច។
ពេលឃាត់ខ្លួនតៃកុងរថយន្តស្ថិត ក្នុងស្ថានភាពមានជាតិអាល់កុល០.៨៦ mg/L។
បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាននាំមនុស្សជាមួយរថយន្តយកទៅស្នងការដ្ឋានដើម្បីនីតិវិធី៕