អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា បុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
បន្ទាប់ពីបានដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
នាយកដ្ឋានប៉ូលីស Metropolitan បាននិយាយថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១រសៀល (ម៉ោងក្នុងស្រុក) ហើយក្រោយមក នាយកដ្ឋានប៉ូលិសក្រុង ។
បានបើកការស៊ើបអង្កេតរួមជាមួយផ្នែកចារកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
ត្បិត មិនមានការបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាំឲ្យបុរសរូបនេះ ឈានទៅដល់ការដុតខ្លួនឯងក៏ដោយ ។
ប៉ុន្តែគេសន្និដ្ឋានថា គាត់សម្រេចចិត្តធ្វើបែបនេះ គឺដើម្បីតវ៉ាចំពោះសង្គ្រាមនៅហ្គាហ្សា។
យ៉ាងណាមិញ អត្តសញ្ញាណនៃជនរងគ្រោះមិនត្រូវបានប៉ូលីសបញ្ចេញសាធារណៈនោះទេ។
នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សដុតខ្លួនឯង ចំពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ពោលគឺកាលពីខែធ្នូឆ្នាំមុន ។
បាតុករម្នាក់បានដុតខ្លួនឯងនៅមុខស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងរដ្ឋ Georgia។
ការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនលើកច្រើនសា ត្រូវបានធ្វើឡើងខាងក្រៅបេសកកម្មរបស់អ៊ីស្រាអែល នៅបរទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ផ្តើមយុទ្ធនាការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលាឆ្នាំ២០២៣។
បាតុករទាំងនោះសុទ្ធតែជាអ្នកទាមទារឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ព្រោះថាទីនោះមានមនុស្សស្លាប់ច្រើនពេកហើយ។
គួរជម្រាបថា ស្ថានទូតបានផ្តោតសំខាន់លើការតវ៉ាដោយក្រុមបាតុករគាំទ្រប៉ាឡេស្ទីនដែលអំពាវនាវឱ្យមានបទឈប់បាញ់ចំពោះការវាយលុករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ជាមួយនឹងចំនួនអ្នកស្លាប់ទំនងជាកើនឡើងដល់ 30,000 នៅសប្តាហ៍នេះ៕