(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
សូមជម្រាបថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះសង្ឃរាជនៃកម្ពុជា បានយាងចូលព្រះទីវង្គត់នៅវេលាម៉ោង ៥៖៤០នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា៕