(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់អ្នកលេងកាប់ដាវ២នាក់ ។
បន្ទាប់ពីពួកគេ កាប់បុរសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៧ ខែកុម្ភ: ។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ។
ដែលបានវាយកាប់ចាក់គ្នា នៅក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ។
ជនសង្ស័យជាក្រុមអ្នកលេងកាប់ដាវជំនាញខាងកាប់ មិនរើសមុខ
ទី១៖ ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២៖ឈ្មោះ ម៉ៅ រ៉ាម៉ុន ពួកគេមានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
រីឯជនរងគ្រោះឈ្មោះ ឆេង លី សាន អាយុ១៧ឆ្នាំនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ មានក្មេងស្ទាវ២ក្រុម។
គឺក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិៈម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត។ពួកគេគឺជាគូជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។
ក្រុមជនសង្ស័យ មានគ្នា៧នាក់ ម៉ូតូ៣គ្រឿងបានសងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដុំឈើជ្រុង បានតាមវាយជនរងគ្រោះបណ្តាលឱ្យរងរបួស ក្បាល,ដៃ និងខ្លួនប្រាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយមកកម្លាំងជំនាញ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ២នាក់យកទៅសាកសួរ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕