ក្រឡាប់រថយន្ត១គ្រឿង បណ្ដាលឲ្យស្លាប់២នាក់ និងរបួស៩នាក់ នៅស្រុកកំចាយមារ!

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស។ បន្ទាប់ពីរថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿន ក្រឡាប់ផ្ងារជើងដោយខ្លួនឯង។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង១៥:៤៥នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ ថ្នល់កែង ឃីស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តគ្រោះថ្នាក់ ម៉ាក នីសសាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AS-០៥៥១ បើកបរដោយឈ្មោះ រស់ រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ រងរបួសស្រាល០៩នាក់
១.ឈ្មោះ គង់ ឃាង ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិទានភ្លើង ឃីស្មោងខាងជើង ស្រុកកំចាយមារ
(ស្លាប់)។
២.ឈ្មោះ ឌិន សិរិរតនៈ អាយុ០៧ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(ស្លាប់)។
៣.ឈ្មោះឈួន សោភា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៤.ឈ្មោះឌី កនិកា ភេទស្រី អាយុ០៧ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា របួសស្រាល។
៥.ឈ្មោះសុត វិសាល ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាំ របួសស្រាល។
៦.ឈ្មោះចាន់ សាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៧.ឈ្មោះស្រី ម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៨.ឈ្មោះហុក សុខា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៩.ឈ្មោះយូ ធីតា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា របួសស្រាល។
១០.ឈ្នោះសា វុធ កនិកា ភេទស្រី អាយុ០៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
១១.ឈ្មោះឌិន សិរីរតនា ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា(របួសធ្ងន់)។

យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់លម្អិតនៅឡើយទេ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋាន នគរបាលស្រុកកំចាយមារ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version