ប្រភពនៅក្នុងប្រទេសលីបង់ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់រយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ។
ដោយបានវាយប្រហារ ទៅលើរោងចក្រ ដែលជាកម្មសិទ្ធិរបស់ក្រុម Hezbollah នៅជ្រលង Bekaa ។
នៅថ្ងៃអង្គារនេះ ចលនាហេសប៊ូឡាក៏បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលជាង១០០ គ្រាប់ទៅកាន់អ៊ីស្រាអែលផងដែរ ។
នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធជាង ៥ខែ ។
ដែលខ្លួនកំពុងដំណើរការ ស្របគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សា។
ប្រភពមួយដែលដឹងព័ត៌មានលម្អិតបាននិយាយថា សមាជិកក្រុមហេសប៊ូឡាម្នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសលើភូមិ Nabi Sheet។
តំបន់ដែលត្រូវបានគេកំណត់នោះ គឺជាបន្ទាយដ៏រឹងមាំរបស់ក្រុមហេសប៊ូឡាលីបង់ ស្ថិតក្បែរព្រំដែនលីបង់-ស៊ីរី។
គួរជម្រាបថា សង្រ្គាមនៅហ្គាហ្សាបានបង្កឲ្យមានអរិភាពដ៏អាក្រក់បំផុត រវាងក្រុមហេសប៊ូឡា និងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ។
ដោយបានជំរុញឱ្យមានការព្រួយបារម្ភអំពីជម្លោះដ៏ខ្លាំងក្លា រវាងគូប្រជែងប្រដាប់អាវុធខ្លាំងទាំងពីរ។
ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងការវាយប្រហារមួយ ។
ដែលបានវាយប្រហារច្រកចូលភាគខាងត្បូងទៅកាន់ទីក្រុង Baalbek ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីប្រាសាទបុរាណរបស់រ៉ូម៉ាំងផងដែរ៕