(មណ្ឌលគិរី)៖ មជ្ឈដ្ឋានអ្នកច្បាប់រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង..!។
ក្រោយទទួលដំណឹងថា សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន៨នាក់ ក្នុងនោះស្រី២នាក់ ពីបទ”កំហែងយកប្រាក់ពីរថយន្តដឹក”។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹង របស់អ្នកដឹកជញ្ជូនឈើ..!។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា អ្នកសារព័ត៌មានទាំង៨នាក់ ដែលរងការឃាត់ខ្លួន៖
ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល ( មានបណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។
២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង ( មានបណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤) ។
៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួន ផុត សុពលភាព)។
៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួន ផុត សុពលភាព)។
៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។
៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com។
៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព)។
៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព)។
-ករណីនេះក្រុមអ្នកកាសែត បានចាត់ទុកថា ការឃាត់ខ្លួនពួកគាត់ ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ។
ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង។
-យ៉ាងណាក្ដីលោក វ៉ាន ដានីន ស្នងការរងខេត្តមណ្ឌលគិរី ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី១៥.០៤.២០២៤ថា ពិតជាមានការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន៨នាក់ប្រាកដមែន ក្នុងនោះស្រី២នាក់។
លោក វ៉ាន ដានីន បន្តថា បច្ចុប្បន្នៈសមត្ថកិច្ចរបស់លោក កំពុងសាកសួរដើម្បីបំពេញនីតិវិធី។
-ចំណែកលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានថ្លែងស្រដៀងគ្នានឹងលោក វ៉ាន ដានីន ដែរថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង៨នាក់ខាងលើ គឺពាក់ព័ន្ធបទ«កំហែងយក»។
ក្នុងរឿងនេះ មជ្ឈដ្ឋានអ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស!
សូមស្នើយ៉ាងទទូច ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមនិងក្រសួងពាក់ព័ន្ធ….!។
សូមមានការយោគយល់ អធ្យាស្រ័យ អនុវត្តត្រឹមធ្វើកិច្ចសន្យា អប់រំ រួចដោះលែងពួកគាត់វិញ..!។
ដើម្បីបានជួបជុំប្រពន្ធកូន ខណៈដែលដើមបណ្ដឹង ជាអ្នកដឹកជញ្ជូនឈើពេលយប់!!៕