(ភ្នំពេញ)៖ បន្ទាប់ពីអ្នកស្រី ទ្រិញ ផល្លា ធ្វើការឡាយផ្ទាល់ ដោយលើកឡើងថា មន្ទីរពេទ្យកែសម្ផស្ស VIET MY ប្រទេសវៀតណាម បានធ្វេីច្រមុះលោកស្រី ដោយដាក់ជ័រ Silicon ប្រើខ្ទង់ច្រមុះខ្ពស់ពេក បណ្ដាលឱ្យច្រមុះ អ្នកស្រីឈឺនោះមក..!។
ស្រាប់តែខាងមន្ទីរពេទ្យ ចេញបំភ្លឺនិងអះអាងថា ការនិយាយរបស់អ្នកស្រី ទ្រិញ ផល្លា ជារឿងមិនពិត! ។
មន្ទីរពេទ្យកែសម្ផស្ស Viet My បានបញ្ជាក់យ៉ាងដូច្នេះថា«អ្នកស្រី Phalla Trinh បាននិយាយនៅលើការផ្សាយផ្ទាល់ អំពីមន្ទីរពេទ្យយើងខ្ញុំ ដោយបានលេីកឡេីងថាមន្ទីរពេទ្យយើងបានគិតតម្លៃការវះកាត់ឆ្អឹងខ្ចីច្រមុះ Surgiform (Gore-tex) ប៉ុន្តែនៅពេលជាមួយគ្នានោះ បានធ្វេីច្រមុះដោយដាក់ជ័រ Silicon បច្ចុប្បន្នបានធ្វេីខ្ទង់ច្រមុះខ្ពស់ពេកទេីបធ្វេីអោយច្រមុះអ្នកស្រីឈឺ គឺជារឿងមិនពិត។
– ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ 2018 5.5 ឆ្នាំមុន អ្នកស្រី Phalla Trinh បានធ្វើច្រមុះកន្លែងផ្សេង ហើយហើម និងឆ្លងមេរោគ ដូច្នេះគាត់បានអញ្ជេីញ មកមន្ទីរពេទ្យយើងដើម្បីកែច្រមុះឡេីងវិញដោយប្រេីខ្ទង់ Silicon នឹងដាក់ឆ្អឹងខ្ចីត្រង់ចុងច្រមុះ
– តារាងតម្លៃមន្ទីរពេទ្យ Viet My ក្នុងឆ្នាំ 2018៖
ក្នុងករណីអតិធិជនបានធ្លាប់ធ្វេីការវះកាត់កែសម្ផស្សកន្លែងផ្សេងរួចចង់មកកែនៅមន្ទីរពេទ្យយេីងខ្ញុំគឺតម្លៃ 2000 ដុល្លារ (មានន័យថា ចុងច្រមុះធ្វើពីឆ្អឹងខ្ចីត្រចៀក ហេីយខ្ទង់ច្រមុះធ្វេីពី Silicon តែក្នុងករណីបើអតិថិជនចង់ប្រើខ្ទង់ Surgiform ត្រូវបង់ប្រាក់បន្ថែម 655 ដុល្លារ)។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែច្រមុះរបស់អ្នកស្រី Phalla Trinh ធ្លាប់បានធ្វេីពីមុនហើម និងឆ្លងមេរោគ ទេីបគ្រូពេទ្យ
បានណែនាំថានៅពេលដែលច្រមុះរបស់អ្នកស្រីឆ្លងមេរោគអ្នកស្រីមិនអាចប្រេីខ្ទង់Surgiform ម្តងទៀតបានទេ ព្រោះខ្ទង់ច្រមុះរបស់អ្នកស្រីងាយនឹងមានការឆ្លងមេរោគ អ្នកស្រីអាចប្រើបានតែSilicon រឺ ឆ្អឹងជំនីតែប៉ុណ្ណោះ។
ដូច្នេះហើយ អ្នកស្រី Phalla Trinh បានធ្វើការវះកាត់ឆ្អឹងជាមួយឆ្អឹងខ្ចី និង ខ្ទង់ Silicon ក្នុងតម្លៃ 2000 ដុល្លារ រួមជាមួយនឹងសេវាកម្មពង្រីកដើមទ្រូង និងកាត់សាច់ត្រង់ដើមទ្រូង (តម្លៃ 3572 ដុល្លារ) ដូច្នេះនៅពេលនោះអ្នកស្រី Phalla Trinh បានធ្វើការវះកាត់ជាមួយនឹងឆ្អឹងខ្ចី និង ខ្ទង់ Silicon (2000 ដុល្លារ) និងការពង្រីកដើមទ្រូង រួមជាមួយនឹងការកាត់ស្បែកត្រង់ដេីមទ្រូង (3572 ដុល្លារ) សរុប 5572 ដុល្លារ។ ហើយក្រោយពេលវះកាត់ អ្នកនាង Phalla Trinh មានការពេញចិត្តជាខ្លាំង
ក្រោយរយៈពេល 04 ឆ្នាំ នៅថ្ងៃទី 7 ខែ 12 ឆ្នាំ 2022 អ្នកស្រី Phalla Trinh បានមកមន្ទីរពេទ្យយើងខ្ញុំ ដើម្បីពិនិត្យតាមដាន ដោយមូលហេតុថា អ្នកស្រីមានអារម្មណ៍ថាឆ្អឹងខ្ចីត្រង់ចុងច្រមុះត្រូវបានឃេីញបន្តិច បូកផ្សំនិងរូបរាងច្រមុះមិនសូវខ្ពស់ ទេីបអ្នកស្រីចង់កែសារជាថ្មីដោយជំនួសខ្ទង់ច្រមុះឆ្អឹងខ្ចី Surgiform ឱ្យខ្ពស់ជាងមុន។ នៅពេលនោះ លោកវេជ្ជបណ្ឌិតបានពន្យល់ថា ដោយសារតែច្រមុះរបស់អ្នកស្រី Phalla Trinh បានឆ្លងមេរោគនៅកន្លែងផ្សេង នាពេលកន្លងមក ស្បែកនៅលើច្រមុះរបស់នាងកាន់តែស្តើង ដូច្នេះហើយអ្នកស្រីមិនគួរធ្វើការវះកាត់ជំនួសដោយឱ្យខ្ពស់ជាងនេះទេ ព្រោះការធ្វើច្រមុះកាន់តែខ្ពស់បណ្តាលឱ្យឈឺចាប់ ហើយស្បែកស្តើង ហើយច្រមុះអាចឆ្លងមេរោគម្តងទៀត ។ ប៉ុន្តែប្រសិនបើអ្នកស្រីនៅតែតាំងចិត្តចង់ផ្លាស់ប្តូរច្រមុះទៅខ្ពស់ អ្នកស្រីអាចប្តូរទៅជា Silicon របស់អាមេរិច ក្នុងតម្លៃ 500 ដុល្លារអាមេរិក (តែនៅតែមានអត្រាឆ្លងមេរោគ1% ) ឬ ឆ្អឹងជំនី ជាមួយតម្លៃ 4,000 ដុល្លារ (នឹងមិនមានអត្រាឆ្លងមេរោគទេ) ប៉ុន្តែប្រសិនបើប្រេីឆ្អឹងខ្ចី Surgiform នឹងមានឱកាស 100% នៃការឆ្លងម្តងទៀត ដូច្នេះហើយ គ្រូពេទ្យបានបដិសេធមិនធ្វើការវះកាត់ជំនួសដោយ Surgiform អោយនាងឡើយ។ ចំណែកឯចុងច្រមុះអ្នកស្រីមានសភាពស្តេីង វេជ្ជបណ្ឌិត ក៏បានណែនាំអោយអ្នកស្រី អាចដាក់ Megaderm លើចុងច្រមុះបានក្នុងតម្លៃ 1០០០ ដុល្លារ ប៉ុន្តែវានឹងរលាយបាត់បន្តិចម្តងៗតាមពេលវេលា ប៉ុន្តែបើចង់ឱ្យច្រមុះនៅបានរហូត អាចប្រេីឆ្អឹងជំនី ត្រង់ខ្ទង់ច្រមុះព្រមទាំងប្រីជាលិកាត្រកៀកសម្រាប់ចុងច្រមុះបាន ក្នុងតម្លៃ 5០០០ ដុល្លារ។ ហើយអ្នកស្រី Phalla Trinh បានសម្រេចចិត្តធ្វើការវះកាត់ ប្តូរច្រមុះឆ្អឹងខ្ចី Silicon របស់អាមេរិកក្នុងតម្លៃ 500 ដុល្លារ និងសេវាកម្មកែសម្ផស្ស Megaderm ដល់ចុងច្រមុះ (1000 ដុល្លារ) ជាមួយនឹងសេវាពង្រីកជ្រុងភ្នែក (1400 ដុល្លារ)។ ក្រោយពីវះកាត់ច្រមុះ និងភ្នែករួច អ្នកស្រី Phalla Trinh ពេញចិត្តខ្លាំង រហូតមកដល់បច្ចុប្បន្នអ្នកស្រីនៅតែមិនទាន់អញ្ជេីញមកពិនិត្យតាមដានម្តងឡេីយ។ ក្នុងករណីវះកាត់កែសម្ផស្ស តែងតែមានបញ្ហាដែរធ្វេីអោយអតិជនមានការមិនពេញចិត្ត ប៉ុន្តែប្រសិនបើអតិថិជនមានបញ្ហា ហើយមកពិនិត្យតាមដាន យើងនឹងដោះស្រាយជូន រហូតដល់អតិថិជនពេញចិត្ត។ មកដល់ពេលនេះខាងមន្ទីរពេទ្យយេីងខ្ញុំមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីអ្នកស្រី Phalla Trinh មិនបានទៅពិនិត្យសុខភាពដេីម្បីនិយាយអំពីបញ្ហាច្រមុះរបស់អ្នកស្រី តែបែរជាចេញផ្សាយ និយាយមិនពិតបែបនេះ។
មន្ទីរពេទ្យកែសម្ផស្ស Viet My សូមបញ្ជាក់ថា៖ ដោយសារច្រមុះរបស់អ្នកស្រី Phalla Trinh ពីមុនធ្លាប់ខូច និងឆ្លងមេរោគនៅឯកន្លែងផ្សេង គាត់មិនអាចវះកាត់ច្រមុះ Surgiform ម្តងទៀតបានទេ ព្រោះវានឹងបង្កឱ្យឆ្លងមេរោគ។ ដូច្នេះហើយ កាលពីថ្ងៃទី 7 ខែ 12 ឆ្នាំ 2022 អ្នកស្រី Phalla Trinh បានចំណាយ 500ដុល្លា សម្រាប់ Silicon អាមេរិច និង 1000 ដុល្លាសម្រាប់ការវះកាត់ Megaderm ព្រមទាំង 1400 ដុល្លាសម្រាប់វះកាត់ភ្នែក សរុបក្នុងតម្លៃ 2900 ដុល្លារ ។ ដូច្នេះហើយ ពួកយើងគ្រាន់តែជំនួស Silicon របស់អាមេរិកក្នុងតម្លៃ 500 ដុល្លារ និងធ្វើការវះកាត់ស្បែក Megaderm (1000 ដុល្លារ) ធ្វេីជូនអ្នកស្រី Phalla Trinh។ ដូច្នេះហេីយអ្នកស្រី Phalla Trinh បានបង់ថ្លៃចំណាយគ្រប់ចំនួនសម្រាប់សេវាកម្មកែសម្ផស្ស មកខាងមន្ទីរពេទ្យយេីងខ្ញុំ សូមបញ្ជាក់ថារាល់ការធ្វេីសេវាកម្មទាំងអស់ខាងមន្ទីរពេទ្យយេីងខ្ញុំតែងតែមានវិក័យប័ត្រច្បាស់លាស់សម្រាប់ផ្ញេីរទៅអ្នកស្រី Phalla Trinh។ ហេតុនេះហេីយសូមអ្នកស្រី Phalla trinh (https://www.facebook.com/Phallatrinhofficial) ពិនិត្យម្តងទៀត មុនពេលសំរេចចិត្ត ធ្វេីការ Live និយាយមិនពិតទៅលេីបណ្តាញសង្គម ។
មុននឹងធ្វើការកែច្រមុះ Silicon អោយអ្នកស្រី Phalla Trinh អោយមានទម្រង់ច្រមុះខ្ពស់នោះ គ្រូពេទ្យក៏បានណែនាំអ្នកស្រីថា កុំធ្វើលើសពីនេះទៀត ព្រោះស្បែកនៅច្រមុះរបស់អ្នកស្រីស្តើងពេក ដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងស្តើងស្បែក។ លុះត្រាតែអ្នកស្រីវះកាត់កែសម្ផស្សជាមួយការជំនួសដោយឆ្អឹងជំនីសម្រាប់ខ្ទង់ច្រមុះ ឬប្រេីជាលិកាត្រកៀក សម្រាប់ចុងច្រមុះក្នុងតម្លៃ 5,000 ដុល្លារ ទេីបអាចជៀសវាងការឆ្លងមេរោគនិងស្បែកស្តើងបានទាំងស្រុង។ការដែលអ្នកស្រី Phalla Trinh ផ្សាយផ្ទាល់ និយាយមិនពិត បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យយេីងខ្ញុំ ដូច្នេះហើយបានជាយើងខ្ញុំបង្ខំចិត្តចេញសេចក្តីប្រកាសនេះ»៕