(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ក្រសួងបញ្ជាក់ថា៖ សម្ពាធទាបបាននិងបន្តគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូង សមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។
ខ្យល់បក់មកពីទិស អាគ្នេយ៍និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
នៅតំបន់វាលទំនាបមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងស្វាយរៀង អាចមាន ភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ៣០%។
២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។
ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី ។
នៅតំបន់ខ្ពង់រាប មានខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីប្រមាណ២០%។
៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៥°C។
ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។
អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃ ដីប្រមាណ១០%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕