(ភ្នំពេញ)៖ ក្រោយធ្វើការអត្ថាធិប្បាយព័ត៌មានមិនត្រឹមត្រូវ លោក មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី«ហង្សមាស Express News»បានចេញលិខិតសុំអភ័យទោស រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
-នេះបើយោងតាមលិខិតសុំអភ័យទោសរបស់លោក មាស រិទ្ធី នៅថ្ងៃទី២៥.០៣.២០២៤។
លោក មាស រិទ្ធី បានលើកឡើងយ៉ាងដូច្នេះថា«ខ្ញុំបាទឈ្មោះ មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី «ហង្សមាស Express News » សូមសម្តែងការសោកស្តាយ ចំពោះការអត្ថាធិប្បាយ មិនបានគ្រប់ជ្រុងអំពីសង្ក្រាន្ត ឆ្នាំថ្មី នៅក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក វគ្គ១កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ នេះ។
ខ្ញុំបាទទទួលកំហុស ចំពោះព័ត៌មានពីមន្ត្រីមិនផ្លូវការ គ្មានមូលដ្ឋាន និងមិនបានគ្រប់ជ្រុងជ្រោយ ដែលខ្ញុំបានផ្សព្វផ្សាយ ធ្វើអោយមានការភាន់ច្រឡំ ប៉ះពាល់ដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀម ទំលាប់ដ៏ផូរផង់របស់ជាតិ ។
ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារ ណៈជនទូទៅ ។ ខ្ញុំបាទ សុំទោសជាសាធរណៈចំពោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសុំទោសដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចំពោះកំហុសឆ្គងដោយអចេតនានេះ។
ខ្ញុំសុំទទួលយកនូវការកែតម្រូវរបស់ក្រសួងវប្ប ធម៌ និងវិចិត្រសិល្ប:តាមការពន្យល់ដែលមានឯកសាជាប្រវត្តិសាស្ត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោកជំទាវរដ្ឋមន្ត្រី ទទួលនូវការគោរពរាប់អានដ៏ ខ្ពង់ខ្ពស់ពីខ្ញុំបាទដោយក្តីអនុគ្រោះ»៕