(ភ្នំពេញ)៖ ប៉ូលីសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ ៣៨ឆ្នាំ ជាទាហាននៅ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ទាក់ទិនករណី វាយសម្លាប់ ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី យកទៅបោះចោល នៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ដោយសារខឹង ជនរងគ្រោះ Hack យកគណនី ICloud ,ធនាគារ ABA និងស៊ីមទូរស័ព្ទ យកទៅគ្រប់គ្រង។
ការឃាត់ខ្លួននេះធ្វើឡើង កាលពីល្ងាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុច បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងរឿងនេះជនដៃដល់ឈ្មោះ ញ៉េប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន សម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ១ រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រាកដមែន!។
ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦:៤៩ នាទីល្ងាច ។
ខ្លួនបានដាក់សាកសព ចូលទៅក្នុងវ៉ាលិស ដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោល នៅចំណុច ជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង៕