(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាៈ កម្ពុជាមានការគ្រប់គ្រង ចំពោះការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។
សម្ដេចធិបតី បានថ្លែងបែបនេះក្នុងឱកាសសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់ (សិរីសោភ័ណ-ប៉ោយប៉ែត)នៅព្រឹកទី២២.១១.២០២៣។
សម្ដេចធិបតី បញ្ជាក់ថា ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស៕