ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអង្គារថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្ស81នាក់ និងរបួស 93នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។
ដោយ“មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ”។
ការស្លាប់ជាបន្តបន្ទាប់នេះ បណ្ដាលឱ្យចំនួនប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបកើនដល់ 32,414នាក់និងរបួស74,787នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
អ៊ីស្រាអែលបានវាយលុក តំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែន ដោយក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សជិត1,200 នាក់។
កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងខែដ៏វិសុទ្ធរបស់អ៊ីស្លាមនៃបុណ្យរ៉ាម៉ាដាន។
ខណៈពេលដែលក្រុមហាម៉ាស បានស្វាគមន៍ចំពោះដំណោះស្រាយនេះ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលការអំពាវនាវបទឈប់បាញ់ និងបានប្តេជ្ញាបន្តសង្រ្គាមរបស់ខ្លួនលើក្រុមប៉ាឡេស្ទីន៕