(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនបេក្ខជន សមាជិកព្រឹទ្ធសភា របស់គណបក្សកម្លាំងជាតិ គឺលោក អ៊ុំ វីរៈរដ្ឋ ពាក់ព័ន្ធរឿងរួមគំនិតក្បត់ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-នេះបើយោងតាមការបញ្ជាក់ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ និងត្រូវបានបញ្ជួនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តអនុវត្តនីតិវិធី។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ ករណីឃាត់ខ្លួននេះ គឺជាការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕