គណៈប្រតិភូអ៊ីស្រាអែល ធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ើប នៅថ្ងៃអាទិត្យ ។
ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀង ដោះដូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន ។
-នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសៅរ៍។
គណៈប្រតិភូចរចា ដែលរួមមានតំណាងមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet និងទីភ្នាក់ងារចារកម្មយោធា Aman នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃអាទិត្យ ។
ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីកិច្ចព្រមព្រៀងដោះដូរ ចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នេះបើយោងតាម Channel ១២.
ទូរទស្សន៍បាននិយាយថា អេហ្ស៊ីបបានស្នើឱ្យទីក្រុង Tel Aviv បង្ហាញសំណើ ដែលអាចបញ្ជូនទៅកាន់ក្រុមហាម៉ាស់។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រមបញ្ជូនគណៈប្រតិភូតំណាងឱ្យទីក្រុង Tel Aviv ទៅកាន់ជុំបន្ទាប់នៃកិច្ចចរចាដោយប្រយោលជាមួយក្រុមហាម៉ាសនៅទីក្រុងដូហា និងទីក្រុងគែរ។
លោក Netanyahu បានប្រកាសថា៖ ប្រទេសរបស់លោកនឹងបន្តការចរចារឡើងវិញ ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះដូរចំណាប់ខ្មាំង និងបទឈប់បាញ់រយៈពេលវែងនៅហ្គាហ្សា។
កាតា អេហ្ស៊ីប និងអាមេរិកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង និងបទឈប់បាញ់នៅហ្គាហ្សា ។
ខណៈដែលការផ្អាកលើកដំបូងមានរយៈពេលត្រឹមតែមួយសប្តាហ៍នៅចុងខែវិច្ឆិកាឆ្នាំមុន ។
ដែលបណ្តាលឱ្យមានជំនួយតិចតួចចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជា ការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ។
សម្រាប់អ្នកទោសប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
បច្ចុប្បន្ន ទីក្រុង Tel Aviv មានអ្នកទោសប៉ាឡេស្ទីនយ៉ាងតិច ៩.១០០នាក់ នៅក្នុងពន្ធនាគាររបស់ខ្លួន ។
ខណៈដែលមានចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រមាណ ១៣៤ នាក់នៅហ្គាហ្សា។
ក្រុមហាម៉ាស់បានប្រកាសពីការស្លាប់របស់ពួកគេចំនួន 70នាក់នៅក្នុងការវាយប្រហារតាមអាកាសចៃដន្យរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានធ្វើការវាយលុកយោធាយ៉ាងសាហាវនៅតំបន់ហ្គាហ្សាចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាស ដែលក្នុងនោះប្រជាជនអ៊ីស្រាអែលជិត ១ ២០០ នាក់ត្រូវបានសម្លាប់៕