(សៀមរាប)៖ នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា អំពាវនាវ ដល់សាធារណជនទាំងអស់មេត្តា ។
កុំចែករំលែកបន្តនូវ៖ រូបភាពកាត់ត ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។
ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរា នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពនេះឱ្យមកទទួលខុសត្រូវចំពោះ មុខច្បាប់..!។
អាជ្ញាធរជាតិអប្សរា ធ្លាប់បានជម្រាបជូនផងដែរថា រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fake នេះ ។
គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។
អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ៕