(ព្រៃវែង)៖ តុលាការខេត្តព្រៃវែងកំពុងចាត់វិធានការ លើជនត្រូវចោទឈ្មោះ ជា ស៊ីណាច ក្រោយរងបណ្ដឹងពីជនរងគ្រោះ ជាច្រើននាក់ ពាក់ព័ន្ធករណី(ឆបោកប្រាក់)រំលោភលើទំនុកចិត្ត ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់(សែកស្អុយ)ស្របពេលដែលជនត្រូវចោទរូបនេះ មិននៅមូលដ្ឋាន។
-សូមជម្រាបថា ជនត្រូវចោទឈ្មោះ ជា ស៊ីណាច ភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
-ជុំវិញរឿងនេះ អ្នកស្រី ហាក់ វណ្ណះ ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះដ៏ទៃទៀត។
បានលើកឡើងថាៈ ពេលនេះអ្នកស្រី កំពុងស្រាវជ្រាវរកទីតាំង លាក់ខ្លួនរបស់ឈ្មោះ ជា ស៊ីណាច ដើម្បីផ្ដល់ដំណឹងទៅសមត្ថកិច្ចក្នុងការចាប់ខ្លួនឈ្មោះ ជា ស៊ីណាច យកមកផ្ដន្ទាទោសតាមច្បាប់។
បើតាមការអះអាងពីអ្នកស្រី ហាក់ វណ្ណះ គឺឈ្មោះ ជា ស៊ីណាច បាន(ឆបោកប្រាក់)ពីអ្នកស្រីជាង១០.០០០$។
-អ្នកស្រី ហាក់ វណ្ណះ បានបញ្ជាក់ជូនព្រះរាជអាជ្ញាបែបនេះថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ជា ស៊ីណាច បានខ្ចីប្រាក់ពីខ្លួនចំនួន១.១៣០០$(មួយម៉ឺនមួយពាន់បីរយដុល្លារ អាមេរិក)។
ដោយនៅពេលខ្ចីនោះឈ្មោះ ជា ស៊ីណាច បានធានាសងប្រាក់មកឱ្យអ្នកស្រីវិញ គ្រប់ចំនួន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។
ហើយការសងប្រាក់នោះ គឺតាមរយៈសន្លឹកមូលប្បទានប័ត្រ ABA លេខ 184903 ចំនួន៩.០០០$(ប្រាំបួនពាន់ដុល្លារអាមេរិក) ហើយក្រៅពីនឹងឈ្មោះ ជា ស៊ីណាច ត្រូវប្រគល់ឱ្យអ្នកស្រីផ្ទាល់ដៃ..!។
អ្នកស្រីបន្តថា៖ លុះដល់ថ្ងៃកំណត់ហើយបែរជា ឈ្មោះ ជា ស៊ីណាច មិនបំពេញកាតព្វកិច្ចប្រគល់ប្រាក់មកឱ្យអ្នកស្រីតាមសន្យា..!។
ទន្ទឹមនិងនោះ ខ្លួនបានយកសន្លឹកមូលប្បទានប័ត្រលេខ 184ុ903 ទៅបើកប្រាក់ ស្រាប់តែខាងធនាគារស្រុកពារាំង ប្រាប់ថា សែកនេះពុំមានសាច់នោះទេ។
បន្ទាប់មក ក៏មានការសម្របសម្រួលពីឈ្មោះ ជា ស៊ីណាច ដើម្បីសុំពន្យារពេលសងប្រាក់។
ដោយសារការអនុគ្រោះយោគយល់ អ្នកស្រី ក៏បានពន្យារពេលឱ្យឈ្មោះ ជា ស៊ីណាច ជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយខែទៅមួយខែ។
ប៉ុន្តែឈ្មោះ ជា ស៊ីណាច នៅតែសន្យាខ្យល់ ដោយមិនសងប្រាក់មកឱ្យអ្នកស្រី ដដែលជាដដែល។
រហូតដល់ពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រីបានទៅបើកប្រាក់នៅធានាគារស្រុកពារាំង ម្ដងទៀត។
ហើយខាងធនាគារ បានបញ្ជាក់ត្រឡប់មកវិញថា សន្លឹកមូលប្បទានប័ត្រលេខ184903 ដែលឈ្មោះ ជា ស៊ីណាច ចេញមកឱ្យអ្នកស្រីនោះ គឺគ្មានសាច់ប្រាក់នោះឡើយ។
ជុំវិញករណីនេះអ្នកស្រី ហាក់ វណ្ណះ បញ្ជាក់ថា បើទោះបីជាខាងធនាគារបញ្ជាក់ថា សន្លឹកមូលប្បទានប័ត្រនោះ គ្មានសាច់ប្រាក់ក៏ដោយ ។
ក៏ខ្លួននៅតែបន្ត ទំនាក់ទំនងទៅឈ្មោះ ជា ស៊ីណាច ដើម្បីឱ្យមកបំពេញកាតព្វកិច្ច ទូទាត់សងប្រាក់។
ប៉ុន្តែឈ្មោះ ជា ស៊ីណាច នៅតែប្រើលេស ដោយលើកហេតុផលនេះហេតុផលនោះមិនឈប់មិនឈរ ក្នុងចេតនាគេច ពីការទទួលខុសត្រូវ ចំពោះបំណុលដែលបានជំពាក់។-អ្នកស្រី ហាក់ វណ្ណះ បានចាត់ទុកថា ទង្វើរបស់ឈ្មោះ ជា ស៊ីណាច ជាចេតនាទុច្ចរិត រំលោភលើទំនុកចិត្ត ដោយចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់។
ដែលធ្វើឱ្យអ្នកស្រី ខាតបង់ប្រាក់និងពេលវេលា ប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។
ក្នុងនោះអ្នកស្រី ហាក់ វណ្ណះ ក៏បានស្នើសុំឱ្យតុលាការចោទប្រកាន់ និងផ្ដន្ទាទោស ឈ្មោះ ជា ស៊ីណាច ទៅតាមផ្លូវច្បាប់។
និងសុំទាមទារប្រាក់ដើម រួមនិងសំណងជំងឺចិត្ត ការខាតបង់ពេលវេលាសរុបចំនួន២៥.០០០$(ពីរម៉ឺនប្រាំពាន់ដុល្លារ អាមេរិក)។
សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ បច្ចុប្បន្នៈ ស្ថាប័នតុលាការបានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ជា ស៊ីណាច រួចទៅហើយ។
ខណៈដែលជនត្រូវចោទឈ្មោះ ជា ស៊ីណាច មិននៅមូលដ្ឋាន និងកំពុងរងបណ្ដឹងជាច្រើនករណី៕