រដ្ឋសភា នៃប្រទេសន័រវេស កាលពីថ្ងៃពុធ បានទទួលការគំរាមកំហែងដោយគ្រាប់បែក ហើយសន្តិសុខនៅជុំវិញ Storting ត្រូវបង្កើនឡើង។
-នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធដោយដកស្រង់ប្រភពផ្លូវការ។
ប៉ូលីសបាននិយាយថា មន្រ្តីបានស្ថិតនៅកន្លែងកើតហេតុជាមួយ នឹងវិធានការសុវត្ថិភាពខ្ពស់ ។
បន្ទាប់ពីសភាន័រវេស Storting បានទទួលការគម្រាមកំហែង ដោយគ្រាប់បែកមួយ កាសែត Norwegian daily VG បានរាយការណ៍។
លោក Gabriel Langfeldt មកពីនាយកដ្ឋានប៉ូលិស បាននិយាយថា ពួកគេគ្មានព័ត៌មានថា៖ មានគ្រោះថ្នាក់ដល់ភាគីទីបីទេ ។
ខណៈដែលក៏មិនមានព័ត៌មានថាមាននរណាម្នាក់រងរបួសដែរ។
យោងតាមលោក Pal Munck ប្រធានផ្នែកសន្តិសុខរបស់ Storting ការគំរាមកំហែងនេះត្រូវបានទទួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
VG បាននិយាយថា ប៉ូលីសបានទទួលរបាយការណ៍ទាក់ទងនឹងការគំរាមកំហែងនៅម៉ោង 9.48 ព្រឹកម៉ោងក្នុងស្រុក (0748GMT) ៕