ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃចន្ទ បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង លោក Lavrov នឹងជួបប្រជុំជាមួយសមភាគីចិន លោក Wang Yi ។
ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគី សង្រ្គាមនៅអ៊ុយក្រែន ស្ថានភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងអង្គការអន្តរជាតិ ដូចជា UN និង G20 ។
ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ដែលរីកលូតលាស់លឿនបំផុតរបស់រុស្ស៊ី ។
ចាប់តាំងពីប្រទេសចុងក្រោយនេះទទួលរងនូវទណ្ឌកម្មដែលបិទការចូលទៅកាន់ទីផ្សារ និងហិរញ្ញវត្ថុរបស់លោកខាងលិច បន្ទាប់ពីសង្គ្រាមចាប់ផ្តើមនៅអ៊ុយក្រែន។
គួររំលឹកថា លោក Lavrov បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំមុន៕