រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ចក្រភពអង់គ្លេស នឹងមិនបញ្ឈប់ក្នុងការលក់អាវុធទៅឱ្យអ៊ីស្រាអែលនោះឡើយ។
ដោយសារតែក្រុមហ៊ុនអង់គ្លេស បានពិនិត្យ ដំណើរការផ្លូវច្បាប់ រួចហើយ.!។
អង់គ្លេស បានផ្គត់ផ្គង់អាវុធគិតជាទឹកប្រាក់ចំនួន ៤២លានផោន ឬស្មើនឹង ៥៣លានដុល្លារដល់អ៊ីស្រាអែល ក្នុងឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្រ្តីការបរទេអាមេរិក លោក Antony Blinken នៅឯទីក្រុងវ៉ាស៉ីនតោន លោក Cameron បានបញ្ជាក់ថា «ការវាយតម្លៃថ្មីចុងក្រោយ ផ្តល់លទ្ធភាពឱ្យយើងបន្តអាជ្ញាប័ណ្ណនាំចេញ ដោយគ្មានការផ្លាស់ប្តូរ។
ការណ៍នេះគឺស្របគ្នាជាមួយដំបូន្មានដែលខ្ញុំ និងរដ្ឋមន្ត្រីផ្សេងទៀតបានទទួល។
ហើយដូចដែលធ្លាប់បានធ្វើកន្លងមក យើងនៅតែទុកលទ្ធភាពនេះ ឱ្យស្ថិតនៅក្រោមការពិនិត្យឡើងវិញ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អតីតចៅក្រមជាន់ខ្ពស់របស់ចក្រភពអង់គ្លេស ៣នាក់ បានចូលរួមជាមួយសមាជិកជាង ៦០០នាក់នៃក្រុមអ្នកច្បាប់នៅអង់គ្លេស ។
ធ្វើការអំពាវនាវដល់រដ្ឋាភិបាល ឱ្យបញ្ឈប់ការលក់អាវុធទៅឱ្យអ៊ីស្រាអែល ។
ដោយនិយាយថា វាអាចធ្វើឱ្យអង់គ្លេស ចូលទៅពាក់ព័ន្ធដោយប្រយោល ក្នុងអំពើប្រល័យពូជសាសន៍នៅក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា៕