នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលមានអាយុ៧២ឆ្នាំ នឹងចុះចេញពីមមុខតំណែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។
ជាផ្នែកមួយ នៃការស្នងតំណែង ដែលបានគ្រោងទុក ដោយលោកឧបនាយករដ្ឋមន្ត្រី Wong មានវ័យ៥១ឆ្នាំ ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ នឹងក្លាយជានាយករដ្ឋ មន្ត្រីទី៤របស់ប្រទេសដែលមានឈ្មោះដូចទីក្រុងនេះ។ លោកWong ក៏មានការគាំទ្រជាឯកច្ឆន្ទ ពីសមាជិកសភា បក្សកាន់អំណាចផងដែរ៕