Breaking៖ UN ព្រមានអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសកុងហ្គោ!

កាលពីថ្ងៃសុក្រទី៥ខែកញ្ញា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីព្រមានថា ក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋនៅក្នុងប្រទេសកុងហ្គោ (DRC) បានប្រព្រឹត្តអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរ ដែលអាចឈានដល់ជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

តាមរបាយការណ៍ថ្មីរបស់បេសកកម្មស្វែងរកការពិត (FFM) អំពើរំលោភបំពានត្រូវបានកត់ត្រាចាប់តាំងពីចុងឆ្នាំ 2024 ដោយក្រុមឧទ្ទាម M23 កងទ័ពកុងហ្គោ (FARDC) និងកងជីវពលសម្ព័ន្ធមិត្ត។ របាយការណ៍បានលើកឡើងថា អំពើទាំងនេះមានទាំងការសម្លាប់ជនស៊ីវិល ការរំលោភ ការធ្វើទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ និងការផ្ទេរបង្ខំ។ កុមារជាច្រើនក៏ជាក្រុមរងគ្រោះដ៏ធ្ងន់ធ្ងរផងដែរ តាមរយៈការជ្រើសរើស និងការឃុំឃាំងដោយបង្ខំ។

FFM បានបញ្ជាក់ថា អំពើបំពានរបស់ M23 មានលក្ខណៈជាប្រព័ន្ធ បង្ហាញពីកម្រិតខ្ពស់នៃការរៀបចំផែនការ និងការប្រមូលធនធាន។ ខណៈពេលដូចគ្នា កងទ័ពរដ្ឋ FARDC និងកងជីវពល Wazalendo ក៏ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើសម្លាប់ជនស៊ីវិលដោយចេតនា ការបំពានផ្លូវភេទ និងការលួចប្លន់ ក្នុងអំឡុងពេលដកថយកាលពីដើមឆ្នាំនេះ។
អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទាំងប្រទេស Rwanda និង DRC មានភារៈទំនួលខុសត្រូវចំពោះការគាំទ្រក្រុមប្រដាប់អាវុធដែលទាក់ទងនឹងការរំលោភបំពាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version