ថ្ងៃទី១៦មេសាឆ្នាំនេះ ជាខួបលើកទី៤៩ឆ្នាំ ដែលសម្ដេចតេជោ របួសធ្ងន់ពិការភ្នែកឆ្វេង!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរម្លឹកពីអតីតកាលរបស់សម្ដេចថា«ថ្ងៃនេះ ជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦មេសា១៩៧៥-១៦មេសា២០២៤) ពេលនោះ រយៈពេលនេះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួន ទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការ ជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។
យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។
ដោយមូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាជន ដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។
សូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version