(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា សង្ក្រាន្តថ្ងៃទី៣ នៃបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។
សម្រាប់ខេត្តតាកែវ មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៥ម៉ឺននាក់ បានមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តតាកែវ ។
លោក អ៊ូច ភា បន្តថា តំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកលេងកម្សាន្តយ៉ាងច្រើនកករ ហើយដើម្បរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំ និងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ សរុប១.២៤៨នាក់ ដែលមានគោលដៅការពារសរុប ២៥៣គោលដៅ នៅទូទាំងខេត្តតាកែវ។
បើតាមលោកអភិបាលខេត្ត នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ពុំមានបញ្ហាអ្វីកើតឡើងនោះទេទាំងបញ្ហាសន្តិសុខនិងបញ្ហសគ្រោះថ្នាក់ចរាចរណ៍។
ព្រោះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចូលរួមការពារនិងរក្សាសន្តិសុខបានយ៉ាងល្អប្រសើរ៕