ក្រសួងសុខាភិបាលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៧៩៧នាក់។
នេះបើយោងតាម សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៨នាក់ និងរងរបួសចំនួន ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣៣,៧៩៧ នាក់ និងរបួសដល់ ៧៦,៤៦៥ នាក់ ចាប់តាំងពីការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤។
ប្រភពប៉ាឡេស្ទីនបានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអ៊ីស្រាអែល បានបើកការបាញ់ប្រហារ ទៅលើជនភៀសខ្លួនប៉ាឡេស្ទីន រាប់សិបនាក់ ។
ដែលកំពុងព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់រងរបួស។
គួរជម្រាបថា អ៊ីស្រាអែល កំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសនៅទូទាំងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រមាណ ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕