(កំពត)៖ ក្រោយមានការថតរូបនិងបង្ហោះតគ្នានូវ៖ រូបភាពមិនសមរម្យ ហាក់ដូចជាការប្រមាថ មកលើថ្នាក់ដឹកនាំខេត្តកំពត..!។
នៅព្រឹកទី២៥.០៤.២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសអញ្ជើញលោក SantaKH មកស្នងការដ្ឋាននៅថ្ងៃស្អែក។
ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន។
-ទោះបីជាលោកស្នងការ មិនបញ្ជាក់ពីមូលហេតុ ក៏គេដឹងដែរថា ការអញ្ជើញម្ចាស់គណនី SantaKH ចូលមកស្នងការខេត្តកំពត នៅថ្ងៃទី២៦ខែមេសា ។
គឺពាក់ព័ន្ធ ការថតរូប និងបង្ហោះរូបភាព មិនសមរម្យ ប្រមាថមកលើថ្នាក់ដឹកនាំខេត្តកំពត៕