ផេកសារព័ត៌មាន”អាណាចក្រនគរភ្នំ”ត្រូវជនអនាមិកហែកយកទៅគ្រប់គ្រង!

(ព្រៃវែង)៖ ថ្លែងមកកាន់«ដើមរាំង»នៅព្រឹកទី២៥.០៤.២០២៤ លោក អុន សំអឿន(ហៅហង្ស បណ្ឌិត)ចាងហ្វាងសារព័ត៌មាន”អាណាចក្រនគរភ្នំ”បានបញ្ជាក់ថា៖ អាខោន facebookរបស់ខ្លួន«ហង្ស បណ្ឌិត និងផេកសារព័ត៌មាន អាណាចក្រនគរភ្នំ»ត្រូវជនអនាមិក ហែកយកទៅគ្រប់គ្រង..!។
ជាក់ស្ដែងនៅថ្ងៃទី២៥.០៤.២០២៤ រូបលោករួមនិងសហការី admin ដទៃទៀត ពុំអាចចូលប្រើប្រាស់ ឬបង្ហោះអ្វីបានឡើយ។
-លោក ហង្ស បណ្ឌិត បញ្ជាក់ទៀតថា ប្រសិនបើបុគ្គលណាមួយ រងគ្រោះដោយសារ គណនីហ្វេសប៊ុក និងផេកសារព័ត៌មានរបស់លោក នៅពេលនេះ ដូចជាទៅខ្ចីលុយ ឬប្រប្រឹត្តបទល្មើសផ្សេងៗ គឺរូបលោក ពុំទទួលខុសត្រូវឡើយ..!។
ទន្ទឹមនិងនោះលោក ហង្ស បណ្ឌិត ក៏បានឱ្យជំនាញ IT ស្រាវជ្រាវដើម្បីទាញយកគណនី របស់លោកមកគ្រប់គ្រងវិញ។
-ក្នុងនោះប្រសិនបើអាខោន facebook និងផេកសារព័ត៌មាន អាណាចក្រនគរភ្នំ របស់លោកជួលជុលរួច ឬគ្រប់គ្រងបានវិញ លោកនឹងជូនដំនឹងភ្លាមៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version