(ព្រៃវែង)៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តមួយចំនួន ដូចខាងក្រោម៖
១-ការងារថែទាំផ្លូវក្រាលកៅស៊ូ កំណាត់ផ្លូវជាតិលេខ៨ ចន្លោះគ.ម ០៤៦+៨០០ ដល់គ.ម ១២៦+០០០ ចាប់ពីផ្សារកំពង់ពពិល ស្រុកពារាំង ទៅឃុំក្របៅ ស្រុកកំចាយមារ។
២-ការងារថែទាំផ្លូវក្រាលកៅស៊ូ កំណាត់ផ្លូវជាតិលេខ១១ ចន្លោះគ.ម ០០+០០០ ដល់គ.ម ៦៥+០០០ ចាប់ពីរង្វង់មូលអ្នកលឿង ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ទៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល។
៣-ការងារថែទាំផ្លូវក្រាលកៅស៊ូ កំណាត់ផ្លូវខេត្តលេខ៣៨៤ ចន្លោះគ.ម០០+០០០ ដល់គ.ម ១២+២០០ ចាប់ពីឃុំព្រៃព្នៅ(ផ.ជ៨) ស្រុកពារាំង ទៅដល់សង្កាត់តាកោ (ផ.ជ១១) ក្រុងព្រៃវែង ។
៤-ការងារថែទាំផ្លូវក្រាលកៅស៊ូ កំណាត់ផ្លូវខេត្តលេខ៣៨៥ ចន្លោះគ.ម ០២+០០០ ដល់គ.ម ២២+៩១០ ចាប់ពីឃុំព្រៃព្នៅ ស្រុកពារាំង ទៅឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្ដាល៕