Update៖ ប្រទេសបែលហ្សិក នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន!

នាយករដ្ឋមន្រ្តី របស់ប្រទេសបែលហ្សិក បាននិយាយកាលពីថ្ងៃសុក្រថា បែលហ្ស៊ិក នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន មុនបំណាច់ឆ្នាំ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយរដ្ឋមន្ត្រីការពារជាតិ Ludivine Dedonder លោក Alexander De Croo បាននិយាយថា ថ្លៃដើមនៃយន្តហោះចម្បាំង នឹងត្រូវបង់ជាមួយនឹងទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កក។

លោកគូសបញ្ជាក់ថា មានទ្រព្យរបស់រុស្ស៊ី ដែលបង្កកជាច្រើននៅក្នុងប្រទេសបែលហ្ស៊ិក ។
លោក De Croo បានសង្កត់ធ្ងន់ថា ពួកគេប្រើប្រាស់ ផលប្រយោជន៍ពីទ្រព្យសម្បត្តិទាំងនេះសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹងប្រទេសរុស្ស៊ី។

ទោះបីជាចំនួនយន្តហោះចម្បាំង និងកាលបរិច្ឆេទ ដឹកជញ្ជូនមិនត្រូវបានបញ្ជាក់ក៏ដោយ ។
ប៉ុន្តែលោក Dedonder បាននិយាយថា ការដឹកជញ្ជូននឹងប្រព្រឹត្តទៅ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តនេះមិនធ្វើឱ្យសន្តិសុខរបស់ប្រទេសមានហានិភ័យនោះទេ លោកស្រីបានគូសបញ្ជាក់ថា ពួកគេនឹងខិតខំបញ្ជូនយន្តហោះទៅអ៊ុយក្រែនមុនដំណាច់ឆ្នាំ។

រដ្ឋមន្ត្រីការបរទេសលោកស្រី Hadja Lahbib បានប្រកាសការសម្រេចចិត្តលើ X ដោយនិយាយថា “បែលហ្សិកនឹងពង្រឹងការការពាររបស់អ៊ុយក្រែនដោយការបញ្ជូនយន្តហោះ F-16 និងមូលនិធិបន្ថែម” ។

លោកស្រីបានបន្ថែមថា “ប្រជាជនអ៊ុយក្រែនត្រូវការជំនួយដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ។
97% នៃការវាយប្រហាររបស់រុស្ស៊ីសំដៅលើអគារស៊ីវិល” លោកស្រីបានបន្ថែមថា “ការជួយអ៊ុយក្រែន” មានន័យថា “ការពារខ្លួនយើង” ៕

Leave a Reply

Your email address will not be published. Required fields are marked *