ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និយាយថា មានតែសហរដ្ឋអាមេរិកទេ។
ដែលអាចបញ្ឈប់អ៊ីស្រាអែល ពីការវាយលុកចូលទីក្រុងព្រំដែន Rafah ក្នុងតំបន់ Gaza ។
លោករំពឹងទុកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃអាចបង្ខំប្រជាជនប៉ាឡេស្ទីនភាគច្រើន ឱ្យភៀសខ្លួនចេញពីតំបន់ជុំវិញ។
លោក Mahmoud Abbas លើកឡើងថា យើងអំពាវនាវដល់សហរដ្ឋអាមេរិក មានវិធានការឲ្យអ៊ីស្រាអែល ផ្អាវាយប្រហារលើក្រុង Rafah។
លោក Abbas បានប្រាប់កិច្ចប្រជុំពិសេសនៃវេទិកា សេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យថា អាមេរិក គឺជាប្រទេសតែមួយគត់ ដែលអាចរារាំងអ៊ីស្រាអែល ពីការប្រព្រឹត្តឧក្រិដ្ឋកម្ម។
អ៊ីស្រាអែល បានគំរាមកំហែងអស់ជាច្រើនសប្តាហ៍ ក្នុងការបើកការវាយលុកទាំងអស់លើទីក្រុង ។
ដោយនិយាយថា គោលដៅរបស់ខ្លួនគឺដើម្បីបំផ្លាញកងវរសេនាតូចរបស់ក្រុម Hamas ។
ដែលនៅសេសសល់នៅទីនោះ បានបង្កើនការវាយប្រហារតាមអាកាសលើក្រុង Rafah កាលពីសប្តាហ៍មុនផងដែរ។
លោក Abbas បានបញ្ជាក់ជាថ្មីថា លោកច្រានចោលការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ហើយបាននិយាយថា លោកមានការព្រួយបារម្ភថា នៅពេលដែលអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅហ្គាហ្សានោះ វានឹងព្យាយាមបង្ខំប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ West Bank ដែលកាន់កាប់ និងចូលទៅក្នុងហ្ស៊កដានី។
អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានដឹកនាំការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី 7 ខែតុលា ដែលអ៊ីស្រាអែលបាននិយាយថាមនុស្ស 1,139 នាក់ត្រូវបានសម្លាប់ និង 253 នាក់ត្រូវបានចាប់ខ្លួន៕