(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម ទ្រង់បានយាងមកដល់កម្ពុជានៅម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ការយាងមកកម្ពុជា នៅពេលនេះ គឺព្រះអង្គ នឹងយាងសោយព្រះក្រយានាព្រឹកថ្ងៃទី៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនធម៌៕